Wednesday, December 15, 2010
មូលហេតុខ្មោចសង្កត់ ពន្យល់តាមបែបវិទ្យាសាស្ត្រ
យ៉ាងម៉េចទៅដែលហៅថាខ្មោចសង្កត់នោះ?
ឧទាហរណ៍ មនុស្សម្នាក់កំពុងតែដេកៗ ស្រាប់តែឃើញខ្មោចព្រាយបិសាចមួយហោះស្ទុងមកគ្របពីលើ។ មនុស្សម្នាក់នោះប្រឹងកម្រើកដៃជើងយ៉ាងណាក៏កម្រើកមិនរួចដែរ ស្រែកក៏ស្រែកមិនចេញ។ នេះហើយហៅថាខ្មោចសង្កត់នោះ។
ខ្ញុំក៏ធ្លាប់ឆ្លងកាត់បញ្ហាស្រដៀងគ្នានេះដែរ។ មនុស្សជាច្រើនដែលខ្ញុំបានស្គាល់ក៏គេធ្លាប់ឆ្លងកាត់បញ្ហានេះ ដែរ។ តើនេះមកពីខ្មោចមែនទែនឬយ៉ាងណា?
អ្នកវិទ្យាសាស្ត្របានចែកដំណេករបស់មនុស្សជាពីរប្រភេទ៖ ដំណេកវគ្គ ចលនាភ្នែកលឿន (REM: Rapid Eye Movement) និងដំណេកវគ្គចលនាភ្នែកយឺត(NREM: Non Rapid Eye Movement)។ ដំណេក NREM ត្រូវបានគេចែកចេញជាបីដំណាក់កាលទៀតគឺ N1, N2 និង N3 ។ ក្នុងពេលយើងដេកពេញមួយយប់ ដំណាក់កាលដំណេកប្រព្រឹត្តទៅតាមវដ្តមួយ ក្នុងលំដាប់ N1-> N2->N3->N2->REM ចុះឡើង។
ក្នុងដំណាក់កាល N1 : គេហៅថាដំណាក់កាលងងុយដេក; ក្នុងដំណាក់កាលនេះ យើងអាចជួបប្រទះនូវបាតុភូទយល់សប្តិដឹងខ្លួន (ក្នុងយល់សប្តិដឹងថាខ្លួនឯងកំពុងយល់សប្តិ), មមាល, មានអារម្មណ៍ថាព្រលឹងហោះចេញពីខ្លួនប្រាណ និងកម្រើកដៃជើងមិនរួច។ ក្នុងដំណាក់កាលនេះ មនុស្សយើងចាប់ផ្ដើមបាត់បង់ការបញ្ជាទៅលើសាច់ដុំ និងបាត់បង់ការទាក់ទងជាមួយពិភពនៅជុំវិញ។
ដំណាក់កាល N2 : ដំណាក់កាលមានប្រមាណជា 45 ទៅ 55% នៃរយៈពេលដេកសរុប; សាច់ដុំកាន់តែចុះខ្សោយទៅ ហើយយើងបាត់បង់ស្មារតីទាំងស្រុង។
ដំណាក់កាល N3 : ដំណាក់កាលយល់សប្តិអាក្រក់ មមើនិយាយ មមើដើរ និងដេកនោមដាក់ខោបានកើតឡើង។
ដំណាក់កាល REM : មានប្រមាណជា 20%–25% នៃដំណេក។ ក្នុងដំណាក់កាលនេះ ភ្នែក របស់មនុស្សមានចលនាចុះឡើងៗ លឿនខុសពីធម្មតា ហើយក្នុងដំណាក់កាលនេះហើយដែលយើងចងចាំបានភាគច្រើននៃសុបិនរបស់ យើង។ ក្នុងដំណាក់កាលនេះ សាច់ដុំបានបាត់បង់កម្លាំងឬខ្វិនទាំងស្រុង។ ភាពខ្វិននេះ ប្រហែលជាការចាំបាច់មួយដើម្បីការពាររាងកាយកុំឱ្យមានរបួស ព្រោះបើមិនអ៊ីចឹងទេអវៈយវៈរបស់យើងអាចរើបម្រះក្នុងពេលយល់សប្តិ ច្បាស់ៗបែបនោះ ដែលកើតឡើងក្នុងដំណាក់កាលនេះ។
ដំណាក់កាល REM នេះ កើតឡើងនៅមុនពេលយើងភ្ញាក់ដឹងខ្លួនឡើងវិញបន្តិច។
ដោយក្នុងដំណេកវគ្គ REM
-មនុស្សយើងមិនអាចកម្រើកដៃជើងបានទាំងស្រុង
- ដំណាក់កាលនេះកើតឡើងមុនយើងភ្ញាក់ពីដេកបន្តិច
- យើងចាំសុបិនក្នុងដំណាក់កាលនេះបាន (ឧបមាថាយើងសុបិនឃើញខ្មោចមកសង្កត់នៅពេលនេះ)
Subscribe to:
Post Comments (Atom)

ខ្មោចសង្កត់
ReplyDelete